Wednesday, June 8, 2011

ដំណើរការ​លើ​គ្រែ​ចំពោះ​គូស្នេហ៍​ដែល​មាន​វ័យ​ជ្រេ​

 នៅពេល​ដែល​ឈាន​ចូល​វ័យ​ចំណាស់ រាងកាយ​ក៏​ចាប់ផ្ដើម​មាន​ការប្រែប្រួល​ជាខ្លាំង ។ រាងកាយ​មិន​គ្រាន់តែ​មិន​លូតលាស់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ចុះ​ទ្រុឌទ្រោម កម្លាំងក៉ហែងក៏​ថយ មិន​ចំពោះតែ​រាងកាយ​ទេ ផ្លូវចិត្ត​ក៏​មាន​ការប្រែប្រួល​ដូចគ្នា​ដែរ ហើយ​ជាពិសេស​នោះ​គឺ​បញ្ហា​ផ្លូវភេទ ។ ចំពោះ​មនុស្ស​វ័យ​ចំណាស់​ដរាបណា​អ្នក និង​ដៃគូ​របស់​អ្នក​នៅ​តែ​មាន​តម្រូវការ​ផ្លូវភេទ​នោះ អាយុ​ពុំមែន​ជា​បញ្ហា​មក​បង្អាក់​ដំណើរកា​រសិច​របស់​អ្នក​ឡើយ ៕
៙ ថែទាំ​រាងកាយ​
ដំបូង ​ឡើយ​ត្រូវ​ទទួលស្គាល់ថា ‹​ខ្លួន​ចាស់​ហើយ ការចុះ​ខ្សោយ​វា​ជា​រឿង​ធម្មតា​› រួច​បែរ​ត្រឡប់​មក​មើល​ថា តើ​សភាព​រាងកាយ​របស់​យើង យ៉ាងម៉េច​ដែរ​ក្នុង​ខណៈ​នេះ​? ប៉ុន្ដែ​ការប៉ាន់ស្មាន​ដោយ​ខ្លួនឯង វា​មិន​អាច​ត្រូវ​ទាំងអស់​នោះ​ទេ ដូច្នេះ​យក​ល្អ​គួរតែ​រក​ឱកាស​ទៅ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ល្អ​ជាង ពី​ព្រោះ​ក្នុង​វ័យ​នីមួយៗ គឺ​មាន​ជំងឺ​តម្កាត់​ខាង​រាងកាយ ដែល​គួរតែ​ប្រុងប្រយ័ត្ន​ខុសៗ​គ្នា ហើយ​មាន​ជំងឺ​ជា​ច្រើន​ដែល​ជា​ជំងឺ​កាច​សាហាវ ប៉ុន្ដែ​យើង​អាច​ពិនិត្យ​រកឃើញ និង​រក​ដំណោះស្រាយ​បាន​ដូច​ជា​រោគ​ស្ទះ​សរសៃឈាម និង​រក​ដំណោះស្រាយ​បាន​ដូច​ជា រោគ​ស្ទះ​សរសៃឈាម ឬ​កូ​ឡេ​ស្ដេ​រ៉ូល​ខ្ពស់​ដែល​បញ្ហា​ទាំងនេះ ប្រសិនបើ​យើង​បណ្ដែតបណ្ដោយ​ទុក​យូរ នឹង​បង្ក​ឲ្យ​អវយវៈ​ផ្សេងៗ​ចុះខ្សោយ​ទៅមុន​កំណត់ ។ ដូច្នេះ​គួរតែ​ការពារ និង​ព្យាបាល​ឲ្យបាន​ពី​ដើមទី ដើម្បីឲ្យ​ទទួល​បានសេច​ក្ដី​សុខ​ជាមួយ នឹង​ដំណើរកា​រលើ​គ្រែ​ដូចដែល​ចិត្ត​ប្រាថ្នា​បាន​យូរអង្វែង ។​
៙ របប​អាហារ​
ការ ​ទទួលទាន​ឲ្យបាន​ត្រឹមត្រូវ និង​សមល្មម​ចំពោះ​រាងកាយ ក៏​ជា​បច្ច័យ​សំខាន់​បំផុត​មួយ​ផងដែរ ។ យើង​អាច​សង្កេតឃើញ​ភាពប្រែប្រួល​របស់​រាងកាយ ក្នុងអំឡុងពេល​ឈាន​ចូល​វ័យ​ចំណាស់ ដូចជា​ពី​មុន​ធ្លាប់​ទទួលទាន​អ្វី​ក៏​មិន​ធា​ត់ ជាពិសេស​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជា​តិខ្លាញ់ ស្ករ អំបិល និង​ម្សៅ គឺ​សុទ្ធតែ​ជា​សមាសធាតុ ដែល​ធ្វើឲ្យ​អាហា​រមាន​រសជាតិ​ឆ្ងាញ់ ប៉ុន្ដែ​មិន​សូវ​ល្អ​ចំពោះ​សុខភាព ។ បញ្ហា​ទាំងនេះ​ដោយសារ​តែ​ពេល​ដែល​យើង​ស្ថិតក្នុង​វ័យ​កំលោះ​ក្រមុំ រាងកាយ​របស់​យើង​នៅ​អាច​ដុត​បំផ្លាញ​ថាមពល​ល្អ ប៉ុន្ដែ​លុះដល់​អាយុ​កាន់តែច្រើន រាងកាយ​ក៏​ចាប់ផ្ដើម​ប្រែ​សភាព ជាឃ្លាំង​ស្តុក​អាហារ​សល់​ពី​ប្រើ ដោយ​មិន​ដឹង​ខ្លួន ដែល​កត្តា​នេះ​វា​ជះឥទ្ធិពល​ចំពោះ​សុខភាព​ផ្លូវភេទ​ជាខ្លាំង ដូចជា ប្រសិនបើ​កើត​សរសៃឈាម​ចុះខ្សោយ គឺ​ធ្វើឲ្យ​មិន​ឡើង​អវយវ​ភេទ​រឹង​សម្រាប់​បុរស ឬ​ធ្វើ​ឲ្យ​ឆាប់​ហេ​វ​ហត់​រហូត​ទាល់តែ​អស់កម្លាំង​ក៏មាន​ដែរ ។ យើង​អាច​សុំ​ការណែនាំ​ពី​ក្រុម​អ្នកជំនាញ​ខាង​ចំណីអាហារ ឬ​រក​សៀវភៅ​ទាក់ទង​នឹង​ការ​ទទួលទាន​អាហារ​មក​អាន​បន្ថែម ដើម្បី​បង្កើន​ចំណេះដឹង​ក៏​ជា​ការល្អ ។​
៙ ហាត់ប្រាណ​
ការ​ហាត់ប្រាណ​ ត្រូវ​ឈរលើ​មូលដ្ឋាន​ភាពរឹងមាំ នៃ​រាងកាយ​ជា​គោល ពោល​គឺ​មិន​ធ្វើឲ្យ​គាត់​ឈឺ​ជង្គង់ ហើយ​ទទួលទាន​បាន​សម្រាន្ត​លក់​ស្រួល មាន​ការចងចាំ​ល្អ ។ ប្រសិនបើ​រាងកាយ​នៅ​ធម្មតា ក៏​អាច​ហាត់​បាន​គ្មាន​បញ្ហា​ទេ ប៉ុន្ដែ​ប្រសិនបើ​មាន​អ្វី​ខុស​ប្រក្រតី គឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ។​
៙ ថែទាំ​ផ្លូវ​ចិត្ត​
បញ្ហា​ ផ្លូវចិត្ត​នេះ​រាប់​ថា ជា​រឿង​ដ៏​សំខាន់​បំផុត​មួយ ដែល​ជួយ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់​អ្នក​បាន​គង់វង្ស​យូរអង្វែង ឬ​ឆាប់​ចុះខ្សោយ​ក្នុង​បណ្ដា​បញ្ហា​ការចុះ​ខ្សោយ​សមត្ថភាព​ផ្លូវភេទ ដែល​គេ​ជួបប្រទះ មិន​ចំពោះ​ថា ជា​បញ្ហា​ការមិន​ឡើង​រឹង​ចំពោះ​បុរស ឬ​ការ​គ្មាន​អារម្មណ៍​ផ្លូវភេទ​ទាំងប្រុស​ទាំងស្រី ពេល​ខ្លះ​វា​កើត​ពី​មូលហេតុ​ខាង​ផូវ​ចិត្ត ដូចជា ភាព​តានតឹង​ក្នុង​អារម្មណ៍ ក្ដីកង្វល់​រឿង​ផ្សេងៗ​ជាដើម សុទ្ធតែ​ជា​ដើមហេតុ​ដែល​ធ្វើឲ្យ​មិន​មាន​អារម្មណ៍​ផ្លូវភេទ ។​
៙ ភាព​ធុញទ្រាន់​
ភាព ​ធុញទ្រាន់​ជា​រឿង ដែល​អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់គ្នា មិន​ចំពោះ​ថា​ក្មេង ឬ​ចាស់​ទេ ។ ប៉ុន្ដែ​គេ​អាច​ចោទ​ជា​សំនួរ​ថា តើ​ភាព​ធុញទ្រាន់​វា​អាច​ក្លាយជា​បញ្ហា​ខាង​ផ្លូវភេទ​យ៉ាងដូចម្ដេច ? រឿង​ផ្លូវភេទ​នេះ វា​មិន​ខុស​អ្វី​ពី​ការ​ទទួលទាន​បាយ​ឡើយ ដែល​ថ្ងៃ​ខ្លះ​យើង​ចង់​ទទួលទាន​បាយ​នៅ​ផ្ទះ ប៉ុន្ដែ​ពេលខ្លះ​យើង​ក៏​ចង់​ចេញទៅ​ទទួលទាន​អាហារ​ប្លែក ថ្មី​ប្លែក​មាត់ ឬ​ទៅ​ទទួលទាន​នៅ​ហាង​ដែល​មាន​បរិយាកាស​ល្អ រ៉ូមែ​នទិ​កក្រៅ​ផ្ទះ​ខ្លះ​ដែរ ។ យ៉ាងណាមិញ រឿង​បញ្ហា​ផ្លូវភេទ​ក៏​វា​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ពោល​គឺ​ប្រសិនបើ​ដំណើរការ​ផ្លូវភេទ​ប្រព្រឹត្តទៅ នៅ​តែ​ក្នុង​បន្ទប់ដេក​នៅផ្ទះ លើ​គ្រែ​ដដែលៗ បរិយាកាស​ដដែលៗ​នោះ ភាព​រំភើបអារម្មណ៍រ​មែ​ង​សាប​គ្មាន​រសជាតិ ក្លាយជា​រឿង​ធុញទ្រាន់​ចំពោះ​បញ្ហា​លើ​គ្រែ ។ ដូច្នេះ​អ្នក​ដែល​មាន​បញ្ហា​ចុះខ្សោយ​សមត្ថភាព​ផ្លូវភេទ ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទីកន្លែង​ខ្លះ​ផង ប៉ុន្ដែ​មិន​ត្រូវ​ប្ដូរ​ដៃគូ​នោះទេ ផ្លាស់ប្តូរ​ត្រឹមតែ​បរិយាកាស​ទីកន្លែង​បាន​ហើយ ៕

Thursday, May 26, 2011

​ថ្នាំ​ពន្យា​រកំណើត​បន្ទាន់​...​ទទួលទាន​នៅពេលណា ?

ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ គួរតែ​ប្រើ​ចំពោះ​ករណី “បន្ទាន់​ភ្លាមៗ” ប៉ុណ្ណោះ ដូចជា​រួមភេទ​មិន​បាន​ការពារ ត្រូវ​គេ​ចាប់រំលោភ ឬ​ភ្លេច​ទទួលទាន​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ប៉ុន្តែ​ថ្នាំ​ពន្យា​រកំណើត​នេះ វា​អាច​ការពារ​កុំឲ្យ​មាន​ផ្ទៃពោះ លុះត្រា​ទទួលទាន​ឲ្យបាន​ត្រឹមត្រូវ តាម​ក្បួន​វេជ្ជសាស្ត្រ ។
ថ្នាំ​ ពន្យារ​កំណើត​បន្ទាន់​ក្នុង​មួយ​បន្ទះ​មាន​ពីរ​គ្រាប់ វិធី​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ឲ្យបាន​ត្រឹមត្រូវ គឺ​ទទួលទាន​បាន​ទាំង​ពីរ​គ្រាប់ ដើម្បី​ទទួល​ទាន​បាន​ផល​ពេញ​លេញ ពោល​គឺ​ត្រូវ​ទទួល​ទាន​មួយ​គ្រាប់​ដំបូង​រយៈ ៧២ ម៉ោង ក្រោយ​ពី​រួមភេទ​រួច (ទទួលទាន​មួយ​គ្រាប់​ដំបូង បាន​កាន់តែ​លឿន​នោះ ប្រសិទិ្ធភាព​ក្នុង​ការពព​កុំឲ្យ​មាន​ផ្ទៃពោះក៏​កាន់តែ​ល្អ) ។ ចំណែក​គ្រាប់​ទី​ពីរ​ ត្រូវ​ទទួល​ទាន​ក្រោយ​គ្រាប់​ទីមួយ ១២ ម៉ោង ។​
ថ្នាំ ​ពន្យារ​កំណើត​បន្ទាន់ មិនមែន​ជា​ឱសថ​ទិព្វ​ ដែល​អាច​ការពារ​កុំឲ្យ​មាន​ផ្ទៃ​ពោះបាន ១០០ ភាគរយ​ ដូច​ដែល​អ្នកខ្លះ​យល់​នោះទេ ពីព្រោះ​ការពិតទៅ​ប្រសិទ្ធិភាព​របស់​ថ្នាំ​ពន្យា​រកំណើត​បន្ទាន់ មាន​គុណភាព​ទាប​ជាង​ថ្នាំ​ពន្យា​រកំណើត​ប្រភេទ​ធម្មតា ដែល​យើង​ទទួលទាន​មួយ​ថ្ងៃ​មួយ​គ្រាប់​ទៅទៀត ។ ជាមួយគ្នានេះដែរ បើ​យើង​ទទួលទាន​ច្រើន​ក្នុង​មួយ​សបា្តហ៍​មួយ​គ្រាប់ ឬ​លើស​ពី ៤​គ្រាប់​ក្នុង ១​ខែ ឬ​ប្រើ​ជាប់ៗ​គ្នា​រយៈពេល​យូរ វា​ធ្វើឲ្យ​វដ្ត​រដូវ​ប្រែប្រួល ពោល​គឺ​រដូវ​មក​ច្រើន​ខុស​ពី​ធម្មតា មាន​ឈាម​ចេញពី​ទ្វារមាស​ខុស​ពី​ធម្មតា ហើយ​អាច​ប៉ះពាល់​ដល់​រាងកាយ​ក្នុង​រយៈពេល​វែង​តៀត​ផង ។
ដូច្នេះ​សូម​ ក្រើនរំឭក​ដល់​សុខភាព​នារី​ទាំងឡាយ​ដោយ​បំណងល្អ​ថា មិន​ត្រូវ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ជាប្រចាំ​នោះទេ ដោ​យសារ​តែ​វា​មាន​អត្រា​គ្រោះថ្នាក់​ខ្ពស់ ។ វិធី​ការពារ​កុំឲ្យ​មាន​ផ្ទៃពោះ ដោយ​វី​ធី​ពន្យា​រកំណើត​ផ្សេងៗ ជា​វិធី​ល្អ​ជាង​ការប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មិន​ចំពោះ​ថា​ ការ​ទទួលទាន​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ឬ​ពាក់​ស្រោមអនាម័យ ក្រៅ​ពី​ការងារ​កុំឲ្យ​មាន​កូន​បាន​ហើយ វា​ក៏​ការពារ​ការ​ចម្លងរោគ​ផ្សេងៗ​តាមរយៈ​ការរួម​ភេទ​បាន​ទៀត​ផង ៕

​កំហុស​របស់​បុរស​នៅ​ពេល​រួមរ័ក

ការធ្វើ​អ្វីៗ​ទាន់ហន់​ខ្លាំងពេក​ធ្វើ​ឲ្យ​ការងារ​លើ​គ្រែ ពុំ​ទទួលបាន​នូវ​ភាព​ស្រណុក​ស្រួល​ឡើយ ។ ជាធម្មតា​ស្ត្រី​នាង​ត្រូវការ​ភាព​ផ្អែម​ល្អែ​ម​ស្រើបស្រាល បបោសអង្អែល ធ្វើ​ឲ្យ​រំជួលចិត្ត ទើប​មាន​អារម្មណ៍​ភេទ ។ បើ​ចាប់ផ្តើម​ភ្លែត​វាយលុក​ភ្លាម វា​មិនបាន​ទទួលផល​ល្អ​នោះឡើយ ។​
- ការ​វាយ​សម្រុក​ខ្លាំងពេក : នេះ​ក៏​ជា​កំហុសឆ្គង​មួយ​ដែរ ពីព្រោះ​អវយវៈ​ភេទ​របស់​ស្ត្រី​ងាយ​រង​នឹង​ការឈឺចាប់​ខ្លាំងណាស់ ។ ប្រសិនបើ​អ្នក​វាយលុក​គំ​ហុ​ស​ខ្លាំងពេក ឬ​ប្រើ​ម្រាមដៃ​ឆ្កឹះឆ្កៀល​តាម​រឿង​វីដេអូ​សិច​នោះ ។ ជាពិសេស​ប្រើ​ម្រាមដៃ​អ្នក​ដែលមាន​ក្រចក​មិន​ស្អាត​វែង វា​អាចធ្វើ​ឲ្យ​នាងរង​ការឈឺចាប់​ដោយ​ងាយ ។​
- ដៃ​កុំ​នៅ​ស្ងៀមស្ងាត់​ពេក : បញ្ហា​នេះ​វា​ជា​រឿង​មួយ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ការមិន​ពេញចិត្ត ព្រោះ​ស្ត្រី​មួយចំនួន​តែងតែ​ពេញចិត្ត និង​ស្រឡាញ់​បុរស ដែល​ប៉ិនប្រសប់​បបោសអង្អែល​ថ្នាក់ថ្នម ទៅលើ​រូប​កាយ​នាង​បង្កើត​ឲ្យ​មាន​ភាព​ស្រើបស្រាល មុន​ឈានទៅដល់​រឿង​លើ​គ្រែ ។ ប្រសិនបើ​អ្នក​មិនបាន​បបោសអង្អែល ឬ​ប៉ះពាល់​ផ្នែក​ផ្សេងៗ​របស់​នាង ខណៈដែល​រួមរ័ក​នោះ វា​អាចធ្វើ​ឲ្យ​នាង​តូចចិត្ត និង​តែងតែ​គិតថា អ្នក​គ្រាន់តែ​ចង់​គេង​ជាមួយ​នាង​តែប៉ុណ្ណោះ ពុំមែន​មានចិត្ត​ស្រឡាញ់​នាង​ទេ ។​
- នៅពេលដែល​អ្នក​ចេញទៅ​មានអីៗ​នៅ​ខាងក្រៅ​ផ្ទះ : នៅ​ខាងក្រៅ​នោះ សូមកុំ​ភ្លេច​ប្រើ​ស្រោមអនាម័យ ព្រោះថា វា​ជា​ឧបករណ៍​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ឲ្យ​អ្នក​ចៀស​ផុតពី​ក្តី​អស់សង្ឃឹម និង​សោកស្តាយ​នៅពេល​ក្រោយ ។​
- ការឈប់​ពាក់កណ្តាល​ទី : ក៏​ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មានការ​តូចចិត្ត​ដែរ ។ នៅពេលដែល​អ្វីៗ ជិត​ទៅដល់​ទិសដៅ​ហើយ សូមកុំ​ឈប់​ពាក់​កណ្តាលផ្លូវ​ឲ្យ​សោះ ព្រោះ​វា​បណ្តាល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​អាក់អន់ចិត្ត ។ ឧបមា​ថា អ្នក​កំពុង​បបោសអង្អែល​នាង​ចាប់​ពីលើ​ចុះមក​ដល់​ត្រង់​ផ្ចិត​ទៅហើយ សូមកុំ​ប​ន្ទុ​ច​ឈប់​នៅ​ត្រង់នេះ​អី សូម​បន្តទៅទៀត​រហូត​ដល់​គោលដៅ កុំ​បង្ហាញ​កាយវិការ​ដូចជា ចង់​គេចវេស​នៅ​ម្តុំ​នោះ​ឲ្យ​សោះ ។​
- ការមិន​អើពើ​នៅពេល​រួមរ័ក : ស្ត្រី​ចង់ដឹង​ពីអ្វី​ដែល​នាង​ធ្វើ​ឲ្យ​គូស្នេហ៍​ពេញចិត្ត ដូច្នេះ​បុរស​ពុំគួរ​លាក់ទុក​នូវ​អារម្មណ៍​របស់ខ្លួន​ទេ ត្រូវ​បញ្ចេញ​ឲ្យ​ទៅតាម​ធម្មជាតិ ប៉ុន្តែ​កុំ​ដង្ហក់ ឬក៏​ថ្ងូរ​ខ្លាំងពេក ។
- កុំ​រឹង​ស្តូក​ដូច​មនុស្ស​ស្លាប់ : សិច​ពុំមែន​ជាការ​ងារ​គួរ​ឲ្យ​ធុញទ្រាន់​ទេ បុរស​គួរតែ​ញញឹម​បង្ហាញ​នូវ​ភាព​ស្រស់ស្រាយ និង​ដកដង្ហើម​ឲ្យ​នាង​បានឮ​ខ្លះ​ផង ។
- ស្ត្រី​គឺជា​ភាគី​រង់ចាំ : ស្ត្រី​តែងតែមាន​ភាព​ខ្មាសអៀន ដូច្នេះ​ភាគី​បុរស​ជា​អ្នក​ចាប់ផ្តើម​មុន ។ អ្នក​មិនត្រូវ​ដំអក់​ចាំ​ឲ្យ​នាង​ហាមាត់​ប្រាប់ ទើប​ចាប់ផ្តើម ឬ​ទាល់តែ​នាង​ជា​អ្នក​បើកឆាក​ចាប់ផ្តើម​មុន​នោះទេ ។ ចូរ​គិតថា បើ​រវល់​តែ​ចាំ​គ្នា​ទៅវិញទៅមក តើ​ឲ្យ​អ្នក​ទាំងពីរ​មាន​សេចក្តីសុខ នឹង​គ្នា​ម្តេច​បាន​ទៅ លើកលែងតែ​អ្នក​បាន​ជួប​ស្ត្រីភេទ ’​នាង​ជា​អ្នក​ចាប់ផ្តើម​មុន​” ។
- កំពុង​អនុវត្ត​សិច​កុំ​ប្រើពាក្យ​មិន​គប្បី : ស្ត្រី​ជាច្រើន​មិន​ចូលចិត្ត​និយាយ​ពាក្យ​ដែល​រំខាន​ដល់​អារម្មណ៍​នាង​ទេ ។ ដូចនេះ​អ្នក​ពុំគួរ​និយាយ​ពាក្យ​ផ្តេសផ្តាស​ខ្លះ ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍មិនល្អ​នោះទេ ដូចជា ’​អូន​ឯង​ទៅដល់​ទី​ហើយ​ឬ​នៅ​”? ស្ត្រី​មិនត្រូវ​ការ​ឲ្យ​ហួស​ពី​ការ​ទៅដល់​ចំណុចកំពូល​របស់​នាង​ទេ ? ៕

Tuesday, May 17, 2011

​ចំណុច​ធ្វើ​ឲ្យ​គូស្នេហ៍​ឈ្លក់​វង្វេង

វា​ជា​រឿង​ធម្មតា​ទេ ដើម្បី​ឲ្យ​ជីវិត​ស្នេហា​ទទួលបាន​នូវ​ភាព​ផ្អែមល្ហែម និង​ការងារ​សិច​ឲ្យ​ប្រកបទៅដោយ​គុណភាព​នោះ លុះត្រាតែ​ភាគី​ទាំងពីរ​យល់ចិត្ត​គ្នា ។ ដូច្នេះ​ដើម្បី​ឲ្យ​យល់​ពី​ភាព​ទាក់ទាញ និង​ចងចិត្ត​គួរ​ស្នេហ៍​ឲ្យ​ជាប់​នោះ សូម​អាន​ការណែនាំ​មួយចំនួន​ដែលមាន​ដូចខាងក្រោម​នេះ ។
១- ថាមពល​នៃ​ស្នាមញញឹម​
ទាំង ​ខាង​ចិត្ត​វិទ្យា និង​សរីរៈវិទ្យា សុទ្ធតែ​ព្រម​ទទួលស្គាល់ថា​ការ​ញញឹម គឺជា​វត្ថុ​ដែល​អាច​អូសទាញ​ខ្លាំង​បំផុត ដោយ​មិនចាំបាច់​ប្រឹង​ញញឹម​រហូតដល់​រង្វះមាត់​ឡើង​ក្រហាញ​ពេក​នោះទេ គ្រាន់តែ​ញញឹម​បែប​ធម្មតាៗ ក៏​អាច​ទាក់ទាញ​គូស្នេហ៍​ឲ្យ​ទន់​ចិត្ត​បានដែរ ។
២- ទាក់ទាញ​អារម្មណ៍​ដោយ​ពណ៌​សម្លៀកបំពាក់​
វា ​ជា​រឿង​ពិត​ដែល​ត្រូវ​ទទួលស្គាល់ថា សម្លៀកបំពាក់​ដែល​យើង​ជ្រើសរើស​យកមក​ស្លៀកពាក់ ក៏មាន​ឥទ្ធិពល​បំផុត​ក្នុងការ​អូសទាញ​ចិត្ត និង​ភេទ​ផ្ទុយគ្នា​ខ្លាំង​បានដែរ ។​
- ស្ត្រី​ភាគច្រើន​ចូលចិត្ត​បុរស​ពាក់អាវ​ខៀវ ព្រោះ​មាន​អារម្មណ៍​ថា ពណ៌​ខៀវ​អាច​បង្ហាញ​នូវ​ភាពរឹងមាំ​មាន​ស្ថិរភាព​ហើយ​អាច​ពឹង​ពាក់បាន ហើយ​ធ្វើ​ឲ្យ​កើត​អារម្មណ៍ល្អ​ឈានទៅរក​ការកសាង​សម្ព័ន្ធ​ភាពល្អ​ចំពោះ​គ្នា​ ទៀតផង ។
- ចំណែក​បុរស​វិញ​គេ​ចូលចិត្ត​ស្ត្រី​ដែល​តុបតែង​កាយ​ដោយ​សម្លៀកបំពាក់​ពណ៌​ ស៊ី​ជម្ពូ ឬ​ពណ៌​បៃតង​នេះ​មាន​អានុភាព​អូសទាញ ចិត្ត​ព្រមទាំង​ជួយ​លើក​ពណ៌​សម្បុរ​ឲ្យ​ស្រស់ស្អាត​ទាក់ទាញ​អារម្មណ៍​ភេទ​ ផ្ទុយគ្នា​ផងដែរ ។
- ប្រសិនបើ​អ្នក​គិត​ចង់​ចេញទៅ​កំសាន្ត​ជាមួយ​ដៃគូ​ស្នេហ៍​ដែលមាន​ភាព​ ខ្មាសអៀន​ច្រើន ឬ​មិនសូវ​ចូលចិត្ត​ស្ត្រី​សិច​ស៊ី ការប្រើ​ពណ៌​ក្រហម​ចាស់ វា​ជួយ​សាង​នូវ​ភាព​ពេញចិត្ត​ដល់​ដៃគូ​របស់​អ្នកខ្លាំង​បំផុត ។
- ពណ៌​ក្រហម​ជា​ពណ៌​ដែល​ល្អិតល្អន់ និង​មាន​មន្ត​ស្នេហ៍​ជាងគេ​បង្អស់ តែ​ក៏មាន​ចំណុច​គួរ​ឲ្យ​ប្រុងប្រយ័ត្ន​ផងដែរ នៅពេល​ប្រើប្រាស់​ព្រោះថា ពណ៌​ក្រហម​គឺជា​សញ្ញា​របស់​សិច និង​ថាមពល ។ មានន័យថា ពណ៌​នេះ វា​អាច​អូសទាញ​បុរស​ដែល​ចូលចិត្ត​ស្ត្រី​រឹងមាំ ឬ​ប្រភេទ​បុរស​ដែល​ចូលចិត្ត​តែ​រឿង​សិច ។ ការ​ក្រើនរំលឹក​ចុងក្រោយ​ពាក់ព័ន្ធ​ទៅនឹង​រឿង​ពណ៌​ខៀវ ព្រោះ​ពណ៌​នេះ​មាន​ឥទ្ធិពល​ខៀវ ព្រោះ​ពណ៌​នេះ​មាន​ឥទ្ធិពល​កាត់បន្ថយ​អារម្មណ៍​ភេទ ។ 
៣- ក្លិនក្រអូប​ទាក់ទាញ​ចិត្ត​
បើតាម ​ការសិក្សា​គេ​បាន​រកឃើញថា បុរស​ច្រើន​ឈ្លក់​វង្វេង​ទៅនឹង​ក្លិន​របស់​ស៊ីន​ណា​ម៉ន និង​វ៉ា​នី​ល​ឡា ។ អ្នក​គ្រាន់តែ​ប្រើ​ក្លិន​ស្រទន់​បែបនេះ​មុនពេល​បណ្តើរ​គូស្នេហ៍ វា​ពិតជា​ជួយ​បង្កើន​មន្ត​ស្នេហ៍​ដល់​ខ្លួនឯង​មិន​អន់​ប៉ុន្មាន​នោះឡើយ ។
៤- ប្រើ​ចលនា​រាងកាយ​
កូនសោ ​សំខាន់​ក្នុងការ​ប្រើ​ចលនា​រាងកាយ​អូសទាញ​ចំណាប់អារម្មណ៍​ភេទ​ពីរ​ ផ្ទុយគ្នា​បានល្អ​បំផុត​នោះ គឺ​ការបង្ហាញ​ឲ្យ​កើត​នូវ​អារម្មណ៍ គឺ​ការមិន​ធ្វើខ្លួន​ឲ្យ​ហួសហេតុ​ពេក​នោះឯង ។ ទោះបី​អ្នកជា​ស្ត្រី​ដែលមាន​ភាពរឹងមាំ​ប៉ុនណា​ក្តី សូម​ឲ្យ​ចងចាំ​ទុក​ថា បុរស​គេ​ត្រូវការ​ស្ត្រី​ដែលមាន​ភាព​ថ្នាក់ថ្នម ក្នុងនោះ​សូម្បីតែ​ភាសា​រាងកាយ ដូចជា​ងក់ក្បាល ឬ​លើកដៃ​លើកជើង​ជាន់គ្នា ដើម្បី​បង្ហាញថា យកចិត្តទុកដាក់​នឹង​គេ ក៏​អាចជួយ​ឲ្យ​ស​ម្ព័​ន្ថ​ភាព​របស់​អ្នក​ទាំង ២ មាន​ភាពរលូន​បំផុត​ដែរ ។
ក៏ប៉ុន្តែ ​សូម​ហាម​ធ្វើ​សកម្មភាព​៣​យ៉ាង គឺ​ក្រ​ព័ន្ធ​ដៃ​ទំពា​រស្ករ កៅស៊ូ និង​កេះ​ក្រចក ដែល​ចលនា​ទាំង​៣​នោះ មិនអាច​សាង​អារម្មណ៍​ឲ្យ​វេញ​ចូលគ្នា​បានឡើយ ។
៥- និយាយ​អ្វីដែល​សិច​ស៊ី
អ្នក ​សាកល្បង​និយាយ​ពាក្យ​ញុះញង់ របៀប​សិច​ស៊ី ក្នុងនោះ​សូម្បីតែ​ការ​ពោល​ពី​រឿង​អ្វីមួយ ដែល​អាចជួយ​ភ្ញោ​ច​អារម្មណ៍ ក៏​អាចធ្វើ​ឲ្យ​គេ​ញញឹម​ចេញ​បានដែរ​។ បុរស​គេ​ចង់ដឹងថា អ្នក​ចាប់អារម្មណ៍​ទៅនឹង​រឿង​សិច​ពិតៗ មិនមែន​ព្រោះតែ​តួនាទី​ស្អី​នោះទេ ៕

៥ ចំណុច​ត្រៀមខ្លួន​សម្រាប់​ការ​ថើប​គ្រា​ដំបូង

១. សង្កេត​សញ្ញា​នៃ​ភាពជិតស្និទ្ធ​រប​ស់បុរ​ស : អាចមាន​សញ្ញា​មួយចំនួន​ឲ្យ​អ្នក​បានដឹងថា គេ​ចង់​ចូល​កៀក​កិត និង​ថើប​អ្នក​ដូចជា គេ​តែង​ខិត​មក​អង្គុយ​ក្បែរ​អ្នក ពេល​ទៅណា​មក​ណា​ជាមួយគ្នា មានន័យថា គេ​ចង់​នៅ​ជាមួយ​អ្នក និង​ចង់​ថើប​អ្នក ។​
២. បង្កើត​បរិយាកាស : ប្រយ័ត្ន​កុំ​ឲ្យ​អាការ​រំភើប​របស់​អ្នក​បង្ហាញ​ចេញមក ឲ្យ​បុរស​ឃើញច្បាស់​ពេក ត្រូវ​ចាប់ផ្ដើម​ដោយ​ធ្វើខ្លួន​ជា​គ្នាឯង និង​ឈរ​ក្បែរៗ​គេ រក​ពេល​ប្រសព្វ​កែវភ្នែក និង​រំកិល​ខ្លួន​ចូល​ជិត​ងើយ​មុខ​ឡើង​ញញឹម​ដាក់​គេ ចេញពី​បេះដូង បើ​គេ​ចង់​និយាយ​អ្វី​ចេញមក​ត្រូវ​បញ្ឈប់​គេ ដោយ​ការហៅ​ឈ្មោះ គេ​ថ្នមៗ​នោះគេ​នឹង​ថើប​អ្នក​យ៉ាង​ពេញចិត្ត ។​
៣. ថើប​ឲ្យ​ចិត្ត​រំភើប​ដក់​ក្នុង​អារម្មណ៍ : បង្ហើប​បបូរមាត់​បន្ដិច ពេល​មាត់​ប៉ះគ្នា សង្កត់​បបូរមាត់​ចូលគ្នា​យ៉ាង​ទន់ភ្លន់​ផ្លៀង​ក្បាល​បន្ដិច ដើម្បី​កុំ​ឲ្យ​ច្រមុះ​ជល់​គ្នា ។ ចំណុច​បន្ដទៀត គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ការ​ថើប ថា​តើ​វា​ជា​គ្រាន់តែ​ជាការ​ថើប​ខ្លីៗ រួច​បញ្ចប់ ឬ​ជាការ​ថើប​របៀប​អឺរ៉ុប ។​
៤. ថើប​របៀប​អឺរ៉ុប : ជាការ​ថើប​ដែល​ត្រូវ​ប្រើ​អណ្តាត ដោយ​ប្រើ​បង្ហើប​បបូរមាត់ រួច​រុញ​អណ្តាត​ចូលក្នុង​មាត់​ភាគី​ម្ខាង​ទៀត ដោយ​គ្រលៀស​អណ្តាត​ក្នុង​មាត់​គេ ឆ្លាស់គ្នា​ទៅមក ។​
៥. ការ​ថើប និង​ចំណុច​បន្ដទៀត : ការ​ថើប ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ ប៉ុន្ដែ​ជាធម្មតា​ពេល​ការ​ថើប​កាន់តែ​ពុះ​ក​ញ្ច្រោ​ល ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​កើត​អារម្មណ៍​ភ្លើតភ្លើន ហើយ​អាច​ឈានទៅរក​ការរួម​ភេទ​បាន ។ ចំណុច​នេះ ស្ត្រី​ទាំងឡាយ​គួរ​ប្រយ័ត្ន​ព្រោះ​អាច​ថ្លោះ​ថ្លោ​យ​កាយ ដោយសារ​ការ​ថើប​នេះ​បាន ៕

​សន្ទុះ​សិច​ដែល​សក្ក័​សម​ទៅ​តាមវ័យ

ទោះបី​រឿង​សិច​ត្រូវបាន​គេ​ចាត់ទុកថា ជា​រឿង​ធម្មជាតិ​ក្តី ក៏​អ្នក​ខ្លះ​មាន​ចំណូលចិត្ត​រួមភេទ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​អ្នកខ្លះ​ទៀត​មាន​ចំណង់​ដែរ តែ​ធម្មជាតិ​មិន​ផ្តល់​ឱកាស ក៏​មាន​មិនតិច​នោះដែរ ។ ទាំងអស់​អាច​មាន​មូលហេតុ ពី​ភាព​តប់ប្រមល់ក្នុង​ការងារ បញ្ហា​នៅក្នុង​គ្រួសារ និង​រោគ​ប្រចាំកាយ​ផងដែរ​ ។​
ដោយសារ​ភាព​មើលឃើញ​ភាព​ខុសប្លែក​គ្នា​បែប​ នេះ​ហើយ ទើប​ពេល​លើកយក​រឿងរ៉ាវ សន្ទុះ​ភ្លើង​អារម្មណ៍​ភេទស្ត្រី ទៅតាម​វ័យ​នីមួយៗ​មក​រៀបរាប់ទុក​ជា ​ប្រយោជន៍​សម្រាប់​ស្ត្រី​ទូទៅ ។ ដើម្បី​ឲ្យដឹង​កាន់តែ​ច្បាស់​យើង​មើលទាំងអស់គ្នា​ថា ក្នុងនោះ​មាន​អ្វីខ្លះគួរ​ឲ្យ​យើង​ប្រតិបត្តិ​តាម :
១- ស្ត្រី​អាយុ​ពី ២០-៣០​ឆ្នាំ : ជា​អំឡុង​ពេល​ដែល​កំពុង​មាន​ភាព​លូតលាស់​ធំធាត់ អាច​ស្តារ​ស្ថានភាព​បាន​យ៉ាង​ឆាប់​រហស័ ។ ក្រៅពី​នោះ​អរ័​ម៉ូន​ផ្សេងៗ ក៏​កំពុង​មាន​ប្រសិទ្ធិភាព​ក្នុងតួនាទី​ផងដែរ ។ បើ​តាម​ការស្រាវជ្រាវ​គេ​រកឃើញ​ថា បុរស​ជា​ច្រើន​នាក់​ព្រម​ទទួលស្គាល់ថា បាន​រៀបការ​ក្នុង​វយ័​នេះហើយ មាន​សកម្មភាព​រួម​ភេទ​រាល់ថ្ងៃ មិន​ដែល​ខកខាន ព្រោះ​ការ​រួមភេទ​ជាមួយ​ភរិយា​ធ្វើឲ្យ​គេ​ទាំង​ពីរ​នាក់​គេង​លក់ បានយ៉ាង​ស្កប់ស្កល់​ហើយ​អារម្មណ៍​បាន​ធូរស្រាល ។
២- ស្ត្រី​អាយុ​ពី ៣១-៤០​ឆ្នាំ : ស្ត្រី​ក្នុង​អំឡុង​វយ័​នេះ​អាច​ហៅ​បាន​ថា ហែល​ឆ្លងកាត់​ការងារ​ច្រើន​មក​ហើយ​ដែរ ។ ប្រសិនបើ​រាងកាយ​នៅ​រឹងមាំ គ្មាន​អារម្មណ៍​ធុញថប់​ពី​ការងារ​នោះ​ទេ កម្រិត​សន្ទុះ​អារម្មណ៍​ផ្លូវភេទ​របស់​នាង​អាច​ញឹកញាប់ ប្រហាក់ប្រហែល​ទៅ​នឹង​ពេល​មាន​អាយុ ៣០ ​ឆ្នាំ​ដែរ ។ ធានាថា គ្មាន​ប​ញ្ហ​ចំពោះ​ស្ត្រី ខ្លះ​នាង ធ្វើ​ការងារ​បណ្តើរ បំរើ​អារម្មណ៍​បណ្តើរបាន ដែល​ជា​ហេតុ​មិន​បង្ក​អារម្មណ៍​ធុញថប់​សន្សំទុក​ក្នុង​រាងកាយ ទើប​ជា​ហេតុ​មិន​ប៉ះពាល់​ដល់​អារម្មណ៍​សិច ។
៣- ស្ត្រី​អាយុ​ពី ៤១-៥០​ឆ្នាំ : នៅក្នុង​វយ័​នេះ​អារម្មណ៍​រួមភេទ​នៅ​មាន​សន្ទុះ​នៅឡើយ តែ​អាច​មាន​ផលប៉ះពាល់​ចំពោះ​សុខភាព ព្រោះ​អាយុក៏​មាន​តួលេខ​ខ្ពស់ សមគួរ​ទៅហើយ​ដែរ ជា​ការពិតរ​មេ​ង​មាន​រោគ​រុករាន​ខ្លះ​មិន​ខ​ខាន ។ ដូច្នេះ​ណែនាំ​កុំ​សង្វាត​រឿង​រូ​ម​ភេទ​ច្រើនពេក ព្រោះ​វយ័​បែបនេះ​គួរ​មាន​សិ​ចបែប​រឿយៗ តាម​សម្រូល​ដែល​អាច​ពោល​បែប​ឆាប់​យល់ថា វយ័​នេះវា​ស្ទើរតែ​អស់​សន្ទុះ​អារម្មណ៍​ភេទ​ក្លៀវក្លា ដូច​ពេលមុនៗ​ទៀតហើយ ។ លោកអ្នក​គួរតែ​ផ្តល់ឱកាស​ឲ្យ​រាងកាយ​សម្រាក​ឲ្យបាន​ច្រើន ។ ដូច្នេះ​កម្រិត​រូ​ម​ភេទ​អាច​នៅត្រឹម ១-៣ ដង​ក្នុង​១​សប្តាហ៍​ទើបជា​ការ​គួរ ។
៤- ស្ត្រី​វយ័ ៥១​ ឆ្នាំឡើងទៅ : គួរ​ឲ្យ​យល់ចិត្ត​វយ័​នេះ​ខ្លាំង​ណស់ តែ​ទោះជា​យ៉ាងណាក្តី សូម​កុំ​តូចចិត្តតូចថ្លើម​អី វា​ជា​មួយ​តួលេខ​អាយុ​របស់​ខ្លួន​។ ហើយ​ព្យាយាម​គិត​ទុក​ថា អាយុ​វា​គ្រាន់តែ​ជា​តួលេខ រីឯ​តម្រូវការ​រួម​ភេទ​វា​មិន​ស្រកស្រុត​នោះទេ ដែល​ក្នុងនេះ​វា​មិន​កំណត់​លើ​ភេទបុរស ​ឬ​ស្ត្រី​នោះ​ដែរ ។​
ក៏​ប៉ុន្តែ​ ក្នុង​អំឡុង​វយ័​នេះ​អ្វីដែល​គួរ​លើក​មក​គិត​នោះ គឺ​ប​ញ្ហ​សុខភាព ព្រោះ​បើ​សិន​រាងកាយ​ចុះ​ទន់ខ្សោយ ដោយសា​រោគាព្យាធិ​ចោមរោមវាយលុក ក៏​មិន​ណែនាំ​ឲ្យធ្វើ​ការងារ​នេះ​ហួស ពី​ការ​ចាំបាច់​នោះដែរ ។ កម្រិត​រួមភេទ​គួរ​បន្សល់​ទុក​នៅ​ត្រឹម ១-២ ដង​ក្នុង ១​ សប្តាហ៍ ។​
សិច​ គឺជា​អ្វី​ដែល​ហួស​ពី​ការ​ស្មាន​ទុក ទោះបី​ថា​ តួលេខ​អាយុ វា​ជ្រៀលជ្រេ​ទៅ​ហើយ​ក្តី តែ​តម្រូវការ​រួម​ភេទ​មិន​អាច​រសាត់​ទៅតាម ពេលវេលា​ណាមួយ​បានឡើយ ។ យើង​អាច​ពោល​តាមបែប​ភាសា​អ្នកស្រុក​ថា ទោះបី​ស្ត្រី​វយ័​ណា​ក៏ដោយ​ក៏​អាច​មាន​បេះដូង​ដូចគ្នា ។ ជា​ចុងក្រោយ សូម​កុំ​ងប់ងុល​រឿង​សិច​ខ្លាំងពេក ទើប​មាន​លទ្ធផល​ល្អ​ទៅ​ថ្ងៃមុខ ៕

ត្រៀមខ្លួន​ឡើងលើ​គ្រែ

ចាត់ទុកថា ជា​បច្ចេកទេស​មួយ​ដ៏​ល្អ​សម្រាប់​ជូន​គូស្នេហ៍ ដែល​ត្រៀម​ដឹក​ដៃ​គ្នា​ធ្វើការ​ងារ​សិច​ជា​លើកដំបូង ឲ្យ​វា​រំភើប​ចងចាំ​មិន​ភ្លេច ។ សូម​សាកល្បង​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម​នេះ ៖
-ហាម​ផ្តោត​គោលដៅ​ទុក​ មុន : នៅក្នុង​យប់នោះ​អ្នក​ទាំងពីរ​មិនគួរ​ផ្តោត​គោលដៅ​ទុក​មុន​នោះឡើយ ព្រោះ​វា​មាន​ផលប៉ះពាល់​ដល់​អារម្មណ៍​យ៉ាងធ្ងន់ធ្ងរ ក្រោយពេល​អ្នក​ទាំងពីរ​មិនបាន​ទៅដល់​ចំណុច ដែល​ខ្លួនឯង​ប៉ុនប៉ង​ទុក ។ កត្តា​សំខាន់​មួយទៀត គឺ​រាត្រី​ដំបូង​បែបនេះ គូស្នេហ៍​ក៏​មិនគួរ​ចាត់ទុកថា គួរ​មានអីៗ​ជាមួយគ្នា​ពេញ​មួយ​យប់​នោះដែរ ព្រោះ​សកម្មភាព​បែបនេះ អាចធ្វើ​ឲ្យ​ឲ្យ​ប៉ះពាល់​ទាំង​សុខភាព​រាងកាយ និង​សមត្ថភាព​ផ្លូវភេទ​បាន ។​
មធ្យោបាយ ​យ៉ាង​ល្អ​បំផុត​អ្នក​ទាំងពីរ គួរតែ​ធ្វើដំណើរ​សិច​ទៅតាម​ធម្មជាតិ ព្រោះ​វា​ជួយ​ឲ្យ​អារម្មណ៍ អ្នក​ទាំងពីរ​បាន​រំភើប​ស្រៀវ​ស្រើប​ពិតៗ មិន​ក្លែងបន្លំ​ធ្វើ​ឲ្យ​រសជាតិ នៅក្នុង​រាត្រី​នោះ​ជិត​ជាប់​នៅក្នុង​អារម្មណ៍​ជា​ប្រវត្តិសាស្ត្រ​ក៏​ថា​ បាន ។​
ធ្វើ​អ្វី​ឲ្យ​ប្លែក​ជាង​ពេលមុនៗ : មាន​គូស្នេហ៍​ជាច្រើន​ហើបមាត់​ស្ងើចសរសើរ​ថា យប់នោះ​ជាយ​ប់​ពិសេស​ហួស​ពី​ការ​គិតដល់ ក្រោយពេល​ពួកគេ​ទាំងពីរ​នាក់​ទាត់ចោល​ទំនៀម​ចាស់ គំរឹល​ដែល​ធ្លាប់ធ្វើ​កន្លងមក ។ ចំណុច​នេះ​គ្មានអ្វី​ពិបាក​ទាល់តែសោះ ព្រោះ​បច្ចុប្បន្ននេះ​មាន​ឯកសារ​ចំណេះដឹង​ពាក់ព័ន្ធ ទៅនឹង​រឿង​ភេទ​ច្រើនណាស់ ត្រូវបាន​ផ្សព្វផ្សាយ​អប់រំ​យ៉ាង​សម្បូរបែប សុទ្ធ​តែមាន​លក្ខណៈ​ប្លែក​ទៀតផង ។​
-សន្សំ​កម្លាំង​ត្រៀម​ទុក : ទោះបីជា​ការត្រៀម​កម្លាំង​ទុក​មុន ស្រាប់តែ​ដល់​ថ្ងៃនោះ​តម្រូវ​ឲ្យ​អ្នក​ទាំងពីរ​លុបចោល​កា​រងារ​ផ្លូវភេទ​ មួយរយៈ​សិន ។ ក្នុងពេល​អាក់ខាន​នោះ ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ទាំងពីរ​មិនសូវ​ល្អ​នៅក្នុង​ខ្លួន​ខ្លះៗ ប៉ុន្តែ​យើង​អាច​ធានាបាន​ថា នៅពេល​អ្នក​បញ្ចប់​ការងារ​រវល់​ហើយៗ អារម្មណ៍​ភេទ​ដែល​អ្នក​បាន​រក្សាទុក​អស់​មួយរយៈ​ពេល​មក​នោះ វា​នឹង​រោល​ដុត​ឲ្យ​អ្នក​ពុះកញ្ជ្រោល ក្លៀវក្លា​បំផុត​ពេលដែល​អ្នក​ទាំង​ពីរ បើក​យុទ្ធនាការ​នៅលើ​គ្រែ​នោះ ៕

Twitter Delicious Facebook Digg Stumbleupon Favorites More