Tuesday, May 17, 2011

៥ ចំណុច​ត្រៀមខ្លួន​សម្រាប់​ការ​ថើប​គ្រា​ដំបូង

១. សង្កេត​សញ្ញា​នៃ​ភាពជិតស្និទ្ធ​រប​ស់បុរ​ស : អាចមាន​សញ្ញា​មួយចំនួន​ឲ្យ​អ្នក​បានដឹងថា គេ​ចង់​ចូល​កៀក​កិត និង​ថើប​អ្នក​ដូចជា គេ​តែង​ខិត​មក​អង្គុយ​ក្បែរ​អ្នក ពេល​ទៅណា​មក​ណា​ជាមួយគ្នា មានន័យថា គេ​ចង់​នៅ​ជាមួយ​អ្នក និង​ចង់​ថើប​អ្នក ។​
២. បង្កើត​បរិយាកាស : ប្រយ័ត្ន​កុំ​ឲ្យ​អាការ​រំភើប​របស់​អ្នក​បង្ហាញ​ចេញមក ឲ្យ​បុរស​ឃើញច្បាស់​ពេក ត្រូវ​ចាប់ផ្ដើម​ដោយ​ធ្វើខ្លួន​ជា​គ្នាឯង និង​ឈរ​ក្បែរៗ​គេ រក​ពេល​ប្រសព្វ​កែវភ្នែក និង​រំកិល​ខ្លួន​ចូល​ជិត​ងើយ​មុខ​ឡើង​ញញឹម​ដាក់​គេ ចេញពី​បេះដូង បើ​គេ​ចង់​និយាយ​អ្វី​ចេញមក​ត្រូវ​បញ្ឈប់​គេ ដោយ​ការហៅ​ឈ្មោះ គេ​ថ្នមៗ​នោះគេ​នឹង​ថើប​អ្នក​យ៉ាង​ពេញចិត្ត ។​
៣. ថើប​ឲ្យ​ចិត្ត​រំភើប​ដក់​ក្នុង​អារម្មណ៍ : បង្ហើប​បបូរមាត់​បន្ដិច ពេល​មាត់​ប៉ះគ្នា សង្កត់​បបូរមាត់​ចូលគ្នា​យ៉ាង​ទន់ភ្លន់​ផ្លៀង​ក្បាល​បន្ដិច ដើម្បី​កុំ​ឲ្យ​ច្រមុះ​ជល់​គ្នា ។ ចំណុច​បន្ដទៀត គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ការ​ថើប ថា​តើ​វា​ជា​គ្រាន់តែ​ជាការ​ថើប​ខ្លីៗ រួច​បញ្ចប់ ឬ​ជាការ​ថើប​របៀប​អឺរ៉ុប ។​
៤. ថើប​របៀប​អឺរ៉ុប : ជាការ​ថើប​ដែល​ត្រូវ​ប្រើ​អណ្តាត ដោយ​ប្រើ​បង្ហើប​បបូរមាត់ រួច​រុញ​អណ្តាត​ចូលក្នុង​មាត់​ភាគី​ម្ខាង​ទៀត ដោយ​គ្រលៀស​អណ្តាត​ក្នុង​មាត់​គេ ឆ្លាស់គ្នា​ទៅមក ។​
៥. ការ​ថើប និង​ចំណុច​បន្ដទៀត : ការ​ថើប ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ ប៉ុន្ដែ​ជាធម្មតា​ពេល​ការ​ថើប​កាន់តែ​ពុះ​ក​ញ្ច្រោ​ល ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​កើត​អារម្មណ៍​ភ្លើតភ្លើន ហើយ​អាច​ឈានទៅរក​ការរួម​ភេទ​បាន ។ ចំណុច​នេះ ស្ត្រី​ទាំងឡាយ​គួរ​ប្រយ័ត្ន​ព្រោះ​អាច​ថ្លោះ​ថ្លោ​យ​កាយ ដោយសារ​ការ​ថើប​នេះ​បាន ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More